អ្នកនយោបាយ​ចូល​ចិត្ត​មើល​ភាពយន្ដ​សាម​កុក​ជាង​ប៉ាវ​ចិន​មុខ​ដែក​?

1 ឆ្នាំមុន | ដោយ ៖

ដោយ​៖​ យ៉ា​ រសាត់​
​នៅ​ពេល​ដែល​គេ​លើក​អ្វីមួយ​យក​មក​និយាយ​ម្ដងៗ​ គេ​មិន​ចោល​ទេ​វោហា​ស័ព្ទ​ ឬ​ក៏​ពាក្យ​សម្ដី​ពី​អ្នក​ នេះ​ពី​អ្នក​នោះ​យក​មក​អម​ជាមួយ​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​នោះ​មាន​ទម្ងន់​។​ វា​មិន​ខុស​ប៉ុន្មាន​នោះ​ទេ​ចំ​ ពោះ​ថ្នាក់ដឹកនាំ​ខ្មែរ​មួយ​ចំនួន​ដែល​ជា​និច្ចកាល​នៅ​ពេល​ដែល​ខ្លួន​និយាយ​ទៅ​កាន់​អ្នក​ក្រោម​ឱវាទ​ ពួក​ គាត់​តែងតែ​លើកយក​ខ្លោង​ឃ្លា​ពាក្យ​សម្ដី​ពី​ក្នុង​រឿង​សាម​កុក​ ឬ​អាណាចក្រ​ទាំង​បី​ដែល​ជា​ភាពយន្ដ​ របស់​ចិន​ដែល​ជា​រឿង​ស៊ីសាច់ហុតឈាម​យក​មក​និយាយ​។​

តែ​វា​ក៏​ជា​រឿង​ចម្លែក​ផង​ដែរ​ដែល​ថា​ ភាពយន្ដ​ប៉ាវ​ចិន​ ឬ​តុលាការ​មុខ​ដែក​ ដែល​ជា​ភាពយន្ដ​ដ៏​ល្បី​មួយ​បង្ហាញ​អំពី​តុលាការ​យុត្តិធម៌​របស់​ចិន​ មិន​ត្រូវ​បាន​គេ​ដកស្រង់​ពាក្យ​សម្ដី​យក​មក​និយាយ​បន្ដិច​សោះ​។​ តើ​ការ​ចូល​ចិត្ត​ទស្សនា​ភាពយន្ដ​និ​មួយ​ របស់​ថ្នាក់​ ដឹកនាំ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ទៅ​?

​ជា​ការ​ពិត​ណាស់​ការ​ពេញចិត្ត​ទស្សនា​ភាពយន្ដ​ណាមួយ​នោះ​ វា​ពិតជា​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អ្នក​ នោះ​មិន​ត្រឹមតែ​មាន​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ចង់​ដើរ​តាម​គន្លង​នៃ​សាច់​រឿង​នោះ​ ផង​ដែរ​។​ ជាក់ស្ដែង​រឿង​សាម​កុក​ដែល​ជា​រឿង​ប្រវត្តិសាស្ដ្រ​ដ៏​ល្បីល្បាញ​របស់​ចិន​ ហើយ​រឿង​នេះ​មាន​ ភាព​ច​ម្រោ​ង​ចម្រាស​ក្នុង​ការ​ដណ្ដើម​អំណាច​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ល្បិចបញ្ឆោត​គ្រប់​បែប​យ៉ាង​ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ដើម្បី​តែ​អំណាច​គ្រប់​ទឹកដី​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​ ដោយ​ពួក​គេ​មិន​គិត​ពី​ផល​ ប៉ះពាល់​អ្វី​នោះ​ឡើយ​។​

ក្នុង​ភាពយន្ដ​នេះ​នៅ​តែ​ដណ្ដើម​ទឹកដី​គ្នា​ទៅ​វិញ​ទៅ​មក​គ្មាន​ពេល​ឈប់​ រហូត​ ដល់ទី​បញ្ចប់​ក៏​ប្រទេស​ជាតិ​មិន​បាន​បង្រួបបង្រួម​គ្នា​ដែរ​ហើយ​បាន​បែងចែក​ជា​បី​ដោយ​មាន​អ្នកគ្រប់គ្រង​រៀងៗ​ខ្លួន​។​

​រីឯ​ចំពោះ​រឿង​ប៉ា​ចិន​ ឬ​តុលាការ​មុខ​ដែក​វិញ​ កម្រ​ឃើញ​ថ្នាក់ដឹកនាំ​ណាមួយ​យក​មក​និយាយ​បន្ដិច​ សោះឡើយ​។​ ដែល​រឿង​នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សរសើរ​ ព្រោះ​អ្នកនិពន្ធ​បាន​ឆ្លុះ​បញ្ចាំង​អំពី​តុលាការ​ យុត្តិធម៌​ ដែល​ជា​តុលាការ​មួយ​យក​ច្បាប់​ជា​គោល​ដើម្បី​ដោះស្រាយ​បញ្ហា​។​ តុលាការ​នេះ​ហ៊ាន​ដាក់​ ទោស​ទាំងអស់​ដោយ​គ្មាន​ការ​លើកលែង​ទាល់តែ​សោះ​ លើ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ មិន​ថា​ជន​ នោះ​ជា​រាស្ដ្រ​សាមញ្ញ​ ជា​សាច់ញាតិ​បងប្អូន​ មិត្ត​ខ្លួន​ ជា​មន្ដ្រីរាជការ​ ឬ​ជា​រាជវង្សានុវង្ស​សូ​ម្បី​តែ​ ស្ដេច​ក៏​គេ​ហ៊ាន​កាត់ទោស​ដែរ​ឲ្យ​តែ​គេ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​។​

ហើយ​នៅ​ក្នុង​បញ្ចប់​នៃ​ សាច់​រឿង​នេះ​ គឺ​ប្រជាជន​បាន​រស់​យ៉ាង​សុខ​ហើយ​មាន​ទំនុកចិត្ត​លើ​តុលាការ​ដែល​ដឹកនាំ​ដោយ​ប៉ាវ​ ចិន​ ដែល​ជា​ចៅក្រម​កាត់ក្ដី​ឥត​លម្អៀង​ឲ្យ​ពលរដ្ឋ​ទូទៅ​ក្នុង​ប្រទេស​ ហើយ​ក៏​គ្មាន​មន្ដ្រី​ណា​ហ៊ាន​ប្រ​ ព្រឹ​ត្តបទ​ល្មើស​ទៀត​ឡើយ​។​

​តាម​អត្ថន័យ​នៃ​ខ្សែរ​ភាពយន្ដ​នេះ​យើង​មាន​អ្នកខ្លះ​និយាយ​បាន​ថា​៖​ អ្នក​ដែល​ចូល​ចិត្ត​ទស្សនា​ភាពយន្ដ​ សាម​ កុក​ ឬ​អាណាចក្រ​ទាំង​បី​ គឺ​អ្នក​នោះ​ចូល​ចិត្ត​ប្រើ​ល្បិច​ដើម្បី​យកឈ្នះ​លើ​អ្នក​ដ៏​ទៃ​ដោយ​គេ​មិន​គិតគូ​ពី​ ផលប្រយោជន៍​អ្វី​ក្រៅពី​ផលប្រយោជន៍​ខ្លួនឯង​នោះ​ឡើយ​។​ តែ​ដោយឡែក​រឿង​ប៉ាវ​ចិន​គេ​មិន​ចូល​ចិត្ត​ យក​មក​និយាយ​ ព្រោះ​រឿង​នេះ​គឺ​ស្មោះត្រង់​ពេក​?​

​ហើយ​មត្តិ​ខ្លះ​និយាយ​ថា​៖​ការ​ដើរ​តាម​ខ្សែរ​ភាពយន្ដ​សាម​កុក​នេះ​ គឺ​វា​ពុំ​ល្អ​នោះ​ទេ​សំរាប់​ថ្នាក់ដឹកនាំ​ គឺ​គួរតែ​ដើរ​តាម​ខ្សែរ​ភាពយន្ដ​ ប៉ាវ​ចិន​វិញ​ ព្រោះ​ដើម្បី​ប្រជាជន​មាន​ទំនុកចិត្ត​ និង​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​។​

hqdefault

រឿងតុលាកាមុខដែក ឬ ប៉ាវចិនធាន

C-Drama-Romance-of-the-Three-Kingdoms

រឿងសាមកុក

  • ហាមចតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥

    សញ្ញានេះ ហាមចត ចំពោះយានជំនិះគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ នៃខែនីមួយៗ ប៉ុន្តែអ្នកបើបរអាចឈប់ដាក់មនុស្ស ឬទំនិញឡើងចុះ ក្នុងរយៈពេលចាំបាច់។ ការផ្លាស់ប្តូររវាងថ្ងៃទី ១៥ ទៅថ្ងៃទី ១៦ ប្រព្រឹត្តទៅនៅចន្លោះម៉ោង ២១:០០ ទៅ ២១:៣០។

  • ស្វែងយល់ពីផ្លាកសញ្ញាចរាចរ បំណងល្អពី abcnonstop.net

    លទ្ធផល​នៃ​កិច្ចប្រជុំព្រឹទ្ធសភា​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៤​ សម្ដេច​តេ​ជោ​ស្វាគមន៍​ដំណើរការ​កោះហៅ​រដ្ឋមន្ត្រី​ចូល​បំភ្លឺ​ក្នុង​សភា​ ករណី​គ្រោះថ្នាក់​ចរាចរកើត​មាន​ច្រើន នៅ​​តាម​​ផ្លូវ​ជាតិ​​លេខ​​​៤​ បណ្តាល​ឲ្យ​មនុស្សស្លាប់​ និង​ខូច​ខាត​យាន​យន្ត​​​​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អំពាវនាវ​ឲ្យ​មានការ​បរិច្ចាគ​ឈាម​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ កម្ពុជា​ប្រកាស​ជំហរ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ អំពើ​ភេរវកម្ម​របស់​ពួក​ISIS បើក​ការ​ដ្ឋាន​​ជួ​ស​​ជុល​​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​២៦៣A ​ប្រវែង៣.៧០០ម៉ែត្រ​​នៅ​​ស្រុក​​ជល​​គីរី​ ក្រុមហ៊ុន​ General​ Electric​ ត្រៀមខ្លួន​រួមចំណែក​ ជួយ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបន្តកិច្ចប្រជុំពិនិត្យលើរបៀបវារៈចំនួន៤ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែនបានមានប្រសាសន៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅក្នុងឪកាសបុណ្យភ្ជុំបិណ្ តំណាងរាស្ត្រ​ខេត្តសៀមរាប​ដឹកនាំ​ក្រុម​គ្រូពេទ្យ​បារាំង​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​